khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូចលេខ៣៩២ នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៩២ ខេត្តព្រះវិហារ។
    ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមារដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតពីការបាត់បង់ លោកអនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់នូវ ប្តីជាទីស្រលាញ់ និងជាការបាត់បង់អតីតនាយទាហានមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិដ៏ពិតប្រាកដ ដែលក្នុងមួយជីវិតរបស់លោកអនុសេនីយ៍ត្រី សោ វុទ្ធី បានធ្វើពលិកម្មគ្រប់បែបយ៉ាង និងការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា កន្លងមកប្រកបដោយទឹកចិត្តភក្ដីភាពជាទីបំផុត។
    រូបរាងកាយរបស់លោកបានបាត់បង់ទៅក៏មែនពិត តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគម្រូវីរភាពដ៏ឧត្តុងឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ចនិរន្តរ៍ នៅក្នុងក្រអៅបេះដូងរបស់យើងខ្ញុំទាំងអស់គ្នាជារៀង រហូតមិនអាចបំភ្លេចបានឡើយ។
    សូមជម្រាបថា លោកអនុសេនីយ៍ត្រី សោ វុទ្ធី បានទទួលមរណភាពវេលាម៉ោង៦:២៥នាទីព្រឹក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយរោគាពាធ ក្នុងពេលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail